skip to Main Content

 

អង្គការអប់ភើរេហ្សិន អាហ្សាបានចូលមកធ្វើការក្នុងប្រទេសកម្ពុជា ដំបូងរបស់ខ្លួន នៅក្នុងខែធ្នូ ឆ្នាំ២០១០ ។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងបណ្ដាប្រទេសពិភពលោកដែលមានបន្ទុកជំងឺរបេងខ្ពស់បំផុត ដោយមានអ្នកជំងឺរបេងចំនួន ៧៦៤ករណីលើបណ្ដាប្រជាពលរដ្ឋ១០០,០០០នាក់ ។ អត្រាខ្ពស់នៃអ្នកមានផ្ទុកមេរោគហ៊ីវក្នុងចំណោមករណីអ្នកជំងឺរបេងថ្មីជាហេតុធ្វើអោយបញ្ហាជំងឺរបេងជាបញ្ហាសុខភាពសាធារណៈមួយចំបងក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ ។  ដោយផ្អែកលើរបាយការណ៍របស់ធនាគារពិភពលោក ក្នុងប្រទេសកម្ពុជាមានប្រាក់ចំណូលក្នុង១ថ្ងៃ ម្នាក់បានត្រឹមតែ២.៥៩ដុល្លារប៉ុណ្ណោះ ។ ភាពបានមកប្រើប្រាស់សេវាសាធារណៈថែទាំសុខភាពគឺមានសារៈសំខាន់ណាស់នៅក្នុងប្រទេសកម្ពុជា ហើយគំរូការងាររបស់អង្គការអប់ភើរេហ្សិន អាហ្សាគឺសមគ្នាណាស់នឹងបំពេញនូវតំរូវការនេះនៅតាមសហគមន៍ក្រីក្រ និងតាមជនបទឆ្ងាយៗ ក្នុងប្រទេសកម្ពុជា ។

 

នៅក្នុងប្រទេសកម្ពុជា, បច្ចុប្បន្នអង្គការ អប់ភើរេហ្សិន អាហ្សា បាន និងកំពុងធ្វើការបំរើប្រជាពលរដ្ឋដែលក្រីក្រប្រមាណ ១.០៨លាននាក់ ដែលរស់នៅក្នុងភូមិចំនួន ១,០៩៧ភូមិ នៃទីក្រុងភ្នំពេញ និងខេត្តតាកែវ ដោយផ្ដល់ការអប់រំ ស្រាវជ្រាវរោគវិនិច្ឆ័យ ផ្ដល់ប្រឹក្សា និងព្យាបាល ។

[mk_gallery images=”7752,7763,7762,7761,7759,7758,7757,7756,7755,7754,7753,7765,7775,7774,7773,7772,7771,7769,7768,7767,7766″ height=”230″ hover_scenarios=”slow_zoom” frame_style=”gray_border”]

 

កិច្ចប្រតិបត្តិការនានា

 

ប៉ុន្មានឆ្នាំនេះ អង្គការអប់ភើរេហ្សិន អាហ្សាបានចាប់ផ្ដើម និងកំពុងធ្វើការជាមួយមណ្ឌលសុខភាពចំនួន៥៧ ក្នុងទីក្រុងភ្នំពេញ និងខេត្តតាកែវ ។ អ្នកជំងឺរបេងច្រើនជាង៧,៣៧៨នាក់ត្រូវបានចុះឈ្មោះព្យាបាល និងប្រមាណ៥,៥១១អ្នកជំងឺរបេងបានបញ្ចប់ការព្យាបាល ។ អង្គការអប់ភើរេហ្សិន អាហ្សាបានជ្រើសរើសភ្នាក់ងារសុខភាពសហគមន៍ចំនួន៤៩នាក់ដើម្បីបំរើការងារជាអ្នកផ្ដល់សេវាអោយខ្លួន ។ នៅក្នុងតំបន់ដែលអង្គការអប់ភើរេហ្សិន អាហ្សាធ្វើការ អត្រាស្រាវជ្រាវរកឃើញអ្នកជំងឺរបេងបានកើនច្រើនជាង៣០% បើធៀបទៅឆ្នាំកន្លងទៅ ។

គោលបំណងបន្ទាន់

 

យើងនឹងរក្សាការពង្រីកតំបន់គ្របដណ្ដប់ក្នុងប្រទេសកម្ពុជាដោយមានពីរទិសដៅ ។ ទិសដៅទីមួយ យើងនឹងបន្តការពង្រីកទៅខេត្តដទៃទៀតក្រៅពីទីក្រុងភ្នំពេញ ។ ទិសដៅទីពីរ អង្គការអប់ភើរេហ្សិន អាហ្សានឹងដាក់អោយមានប្រព័ន្ធការធ្វើអោយប្រសើរឡើងនូវការព្យាបាលជំងឺរបេងជាមួយនិងបច្ចេកវិទ្យាចល័ត ហៅកាត់តាមភាសាអង់គ្លេសថា អ៊ីកុំផ្លាយអិន នៅតាមមណ្ឌលសុខភាពទាំងអស់ (សូមមើលទៅលើកម្មវិធីរបស់យើងដើម្បីធ្វើការសិក្សាបន្ថែមអំពីប្រព័ន្ធអ៊ីកុំផ្លាយអិន) ។

 

យើងមានផែនការដើម្បីបង្កើនតំបន់គ្របដណ្ដប់ធ្វើការជាមួយមណ្ឌលសុខភាពអោយបានដល់ចំនួន៧៥មណ្ឌលសុខភាពក្នុងប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០១៤ ។

 

ពត៌មានសង្ខេបៈ

 

 

  • ផ្ដើមធ្វើការជាមួយមណ្ឌលសុខភាពដំបូងៈ ខែធ្នូ ឆ្នាំ២០១០
  • ចំនួនមណ្ឌលសុខភាពៈ ៥៧ មណ្ឌលសុខភាព
  • ប្រជាជនគ្របដណ្ដប់ៈ ១,០៨២,២៤១ នាក់
  • តំបន់គ្របដណ្ដប់ៈ ៥ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (អូឌី) ក្នុង២ខេត្តក្រុង
  • ទីក្រុងភ្នំពេញៈ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (អូឌី) ខាងលិច និងសែនសុខ
  • ខេត្តតាកែវៈ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(អូឌី)បាទី, ព្រៃកប្បាស់ និងដូនកែវ
Back To Top